ភ្លេចឆ្លុះកញ្ចក់មើលខ្លួនឯង Lyrics

ធុច ចន្ថា

I.លួចស្រលាញ់ស្រីបងគ្មានអ្វី ឈោងដៃមិនមើលខ្លួនឯង ចិត្តសែនចំបែងស្នេហ៍គេម្នាក់ឯង គិតថាខ្លួនឯងធ្វើត្រូវ ម្ដេចក៏ពេលនេះបេះដូងខ្ញុំ មានដំបៅខ្ទប់មុខមិនហ៊ានចេញក្រៅ ចង់ចាកចេញពីលោកា

II.ក្នុងនាមជាអ្វីហេតុអ្វីស្រីចូលមក អោយខ្ញុំចំបែង ពិភពលោកមួយច្របូកច្របល់ ពោពេញដោយភាពបែកផ្សែង ឈរមុខកញ្ចក់ហើយសួរខ្លួនឯង តើឯងជាអ្នកណា…

R.ខ្ពស់អើយ ខ្ពស់ហួសឆ្ងាយពីដៃ តើខ្ញុំអាចមាននិស្ស័យបានក្បែរច័ន្ទទេ សូមបន្ទាបខ្លួនចូលមកនេះដើម្បីឲ្យខ្ញុំ ទទួលក្ដីស្នេហ៍តែគ្រប់យ៉ាងប្រាកដទៅ មិនរួចទេឆាប់ដកបេះដូងចេញភ្លាម

III.ជិតបងយូរហើយមិនឃើញឆ្លងឆ្លើយ តបតស្នេហាគ្រប់កាយវិការទាក់ទាញចិន្តា ឲ្យខ្ញុំលង់ស្នេហ៍ក៏ដឹងថាខ្លួនមិនសាកសម ឋានៈគ្រួសារយើងមិនដល់គេ សល់ពេលទំនេរគួរតែទៅឆ្លុះកញ្ចក់ មើលខ្លួនឯងតើយ៉ាងណា…

Reap. រាល់ថ្ងៃរកអង្ករច្រកឆ្នាំងមិនបាន ថ្លើមធំណាស់ ហ៊ានដាក់ចិត្តស្នេហ៍កល្យាណ ទឹកភ្នែកជោកខ្នើយគូរគិតពីគេហួសស្មាន សម្ពាធបេះដូងកើនឡើងពេលខ្លះស្ទើរទ្រាំមិនបាន អោនមុខចុះត្រឡប់ក្បាល់ទៅវិញ ស្នេហ៍គេអ្នកមានមានមិនត្រឹមតែទុក្ខទោម្នេញ អ្នកមានស្នេហ៍អ្នកហែងក្រគួរដកខ្លួនចេញ យកបេះដូងនេះទៅវិញកុំឲ្យត្រូវខ្មាស់គេទាន់ ហែងគួរតែឆ្លុះកញ្ចក់សម្លឹងមើលរូបខ្លួនឯង គេបដិសេធស្នេហ៍នៅនឹងមុខស្ដែងៗ គេជះសម្ដីមើលងាយគេថាឲ្យហែងក្ដែងៗ ម្ដេចក៏នៅមុខក្រាស់ស្រក់ទឹកភ្នែកដោយសារគេ ទោះសារភាពស្នេហ៍នៅពេលនេះបរាជ័យ ហែងគួរតែបើកភ្នែកសម្លឹងមើលទៅអ្នកដទៃនៅលើលោកខ្វះទៅអីមនុស្សស្រី ហេតុអ្វីអាឡោះអាឡៃជាមួយគេម្នាក់ហ្នឹង ឈឺចាប់ថ្ងៃនេះ ចាត់ទុកវាជាមេរៀនអោយដឹងពីផលវិបាកដែលស្រលាញ់គេជាអ្នកមាន ទឹកភ្នែកស្រក់ចុះចាត់ទុកវាជាការព្រមានឃើញស្រីស្អាតកុំចេះតែហ៊ានតម្រង់ដាក់ចិត្តស្នេហ៍ ត្រូវបែកចែកថាយើងជាអ្នកក្ រទោះខំអះអាងថាយើងមានចិត្តស្មោះស ក៏គេគិតថាយើងគឺជាមនុស្សដែលមិនល្អ ឈប់បន្តចិត្តស្នេហ៍ទុកសម្រាប់គេទៀតទៅ។

ច្រៀងឡើងវិញ R, III.

Loading...

គេនោះជាស្រីកាប់ដាវ Lyrics

តន់ ចន្ទសីម៉ា

I.ឆ្ងល់បងដូចចង់ Error តើត្រូវអំពើគេធ្វើមែនទេ? មេរោគវាយលុកចូលបំផ្លាញក្តីស្នេហ៍ សង្ស័យនៅក្បែរម្នាក់នោះច្រើនហើយ

II.ប្រើពាក្យដូចមិនសូវសម កំហុសឡូកឡំដូចមានរឿងអ្វី ប្រៀវៗមិនសូវយល់ន័យ ប្រើភាសាអីស្តាប់មិនចូលទេ

R.គេនោះជាស្រីកាប់ដាវ ស្នេហ៍បងមួយប្រាវ ចិត្តគេឆេវឆាវកង់សាគួរច្រើនណាស់ បងយល់ខុសស្រឡះ កុំគិតគេស្មោះ ជាមួយបងឡើយណា

III.មួយម៉ាត់ណាក៏ថាគេល្អ ចង់លើសជាតិស្ករជំនួសគេនោះ ពេលឮបងវាចាឃើញបងជាប់ក្រឡា ហើយចង់បែកអូនណា អូនជូនតាមបំណង

Sing again II, R, III.

Loading...

Kill The Gang Lyrics

Vid Cooler Ft RA-A

( Hook ) រូប​ខ្ញុំ​មិនមែន​ជាអ្នកលេង​ ស្រុក​កំណើត​ ខ្ញុំ​កេីត​នៅ​ភ្នំពេញ​ ខ្ញុំ​មិន​ចង់​កោរសក់​ ធ្វើ​ជា Gang អាភៀន​​គ្រឿង​ញៀន​ ខ្ញុំ​មិនលេង ថ្នាំ​ក្រវី​ M2 Oh No ជក់​កញ្ឆា​លេង​ឆៅ​ Oh No ខ្ញុំ​រ៉េប​Solo ពីមុន​ជិះ​ម៉ូតូ​ ឥឡូវ​ខ្ញុំ​ដូរយក​ឡាន​ x2

( Versus 1 ) អាក្មេង​កោ​សក់​ចូល​ជា​ Gang បេី​ហែង​ចង់​ខ្លាំង​ចូល​មក​លេង​ អញ់​តរអោយ​ពី​រ ពួក​សារី​ អាមុខ​ញ៉ី អញ់​ដាក់​ក្បាល​ហែង​បែក​ជាពី​រ ហេីយនៅសុខៗ​ រ៉េប​ជេ​ម៉ែ​ ហេីយនៅ​សុខៗ​ ប្រេីម៉ាត់​ឆ្កែ​ នែកកុំ​មក​តាប៉ែរ​​មុខអញ់​ អញ់​ទេីស​ អញ់​ទាត់​ អញ់​ធាក់​ អញ់បាញ់​ ហា៎ ហែកនែក៎​ អា​ក្មេង​មុខ​ខ្លាញ់​ ឬហែងចង់ដេកក្នុង​សំណាញ់​ ស្ទាយរបស់ពួកហែង​ សែន​ជំរេញ​ នាំគ្នា​បោក​ស៊ី​ ដេីម្បី​បាន​ក្រវី​ ភ្លេច​តួនាទី​ ធ្វើ​កូន​ដល់​ល្អ​ ​ផ្ញើរ​លុយ​អោយ​ម្ដាយ ​ដេីម្បី​បាន​ចាយ​ ..អោយ​គាត់​បាន​ចិត្ត​ ហា៎ៗ FU*K

( Hook ) រូប​ខ្ញុំ​មិនមែន​ជាអ្នកលេង​ ស្រុក​កំណើត​ ខ្ញុំ​កេីត​នៅ​ភ្នំពេញ​ ខ្ញុំ​មិន​ចង់​កោរសក់​ ធ្វើ​ជា Gang អាភៀន​​គ្រឿង​ញៀន​ ខ្ញុំ​មិនលេង ថ្នាំ​ក្រវី​ M2 Oh No ជក់​កញ្ឆា​លេង​ឆៅ​ Oh No ខ្ញុំ​រ៉េប​Solo ពីមុន​ជិះ​ម៉ូតូ​ ឥឡូវ​ខ្ញុំ​ដូរយក​ឡាន​ x2

( Versus 2 ) នៅលេី​ទឹក​ដី​ស្រុក​កម្ពុជា​ ​ដល់ល្អ​ប្រណិត​ ខ្ញុំ​លឺ​បទ​​វា​ មកនិយាយ​រឿង​​ក្ដរ​រឿង​ក្ដិត​ ទាក់ទងនឹង​ជីវិត​ គ្រឿងញៀនអា​ភៀន​យ៉ាម៉ា​ ពុះពារ​តែ​ពីរឿង​បាត​ផ្សារ​ សម្រេច​តែកាមតណ្ហា​ ធ្វើ​ដូច​អស្ចារ្យ​​ ( នេះ​ឬជា​ Super Star ) ៗ អាចៃ​ក្នុងបា​រ​ ពេល​ដែល​ចេញ​ពី​បា​រ វាក៏លេង​កញ្ឆា​ មាន​អាមួយ​ទៀត​ វា​អង្គុយ​លក់​ម៉ា​ នៅ​ម្ដុំ​ផ្សារ​កណ្ដាល​ ដេីម្បីបានដុល្លារ​ មានលុយ​បន្តិចបន្តួច​ ​ប៉ាវ​គេ​​ម៉ាស្សា​ ហេីយ​វាដ្រាម៉ា​ នែក​អាពួក​ម៉ា​កហា៎​ កោ​សក់​ដូច​អញ់​ ទេីប​វា​អស្ចារ្យ​ មាន​ជីវិត​ថ្លៃ​ថ្លា​​ មានដុល្លារ​ចាយដូច​អញ់​ហា៎ FU*K

( Hook ) រូប​ខ្ញុំ​មិនមែន​ជាអ្នកលេង​ ស្រុក​កំណើត​ ខ្ញុំ​កេីត​នៅ​ភ្នំពេញ​ ខ្ញុំ​មិន​ចង់​កោរសក់​ ធ្វើ​ជា Gang អាភៀន​​គ្រឿង​ញៀន​ ខ្ញុំ​មិនលេង ថ្នាំ​ក្រវី​ M2 Oh No ជក់​កញ្ឆា​លេង​ឆៅ​ Oh No ខ្ញុំ​រ៉េប​Solo ពីមុន​ជិះ​ម៉ូតូ​ ឥឡូវ​ខ្ញុំ​ដូរយក​ឡាន​ x2

( Versus 3 ) you know I want kill the gang ប្រាប់ថាខ្ញុំមិនមែនជាអ្នកលេង you figth with me in the game អោយពួក​ gangster ងាប់តាមភ្លេង អានេះវាកំពុងតែ​ វង្វេង​ បណ្ដុះគុំនិត​អោយគេបែកឆ្វេង gangៗៗបោកបានតែក្មេង​ ហែងប៉ះជាមួយអោយហែងដេក បទចម្រៀងចេញ់មក​ លឺតែកាប់ចាក់​ អញមិនចង់លឺទេ​ ពួកអាច្រវាក់ ចេញ់ទៅអោយឆ្ងាយ​ Your Mother FU*K ស្ដាប់លឺមកយ៊ូហើយ​ តែអញ់មិនចង់និយាយ តែមិនមាត់យ៊ូពេកវាកាន់តែបានដៃ​ បំពុលសង្គម​ អន្តពាលស្រីស្រានិងបារី តាំងខ្លួនឯងជាអ្នកខ្លាំង​ gangster មិនខ្លាច់ក្ស័យ​ ចូលម៉ោនេស​បន្តិច​ អញ់អោយហែងដេក​ ដី

( Hook ) រូប​ខ្ញុំ​មិនមែន​ជាអ្នកលេង​ ស្រុក​កំណើត​ ខ្ញុំ​កេីត​នៅ​ភ្នំពេញ​ ខ្ញុំ​មិន​ចង់​កោរសក់​ ធ្វើ​ជា Gang អាភៀន​​គ្រឿង​ញៀន​ ខ្ញុំ​មិនលេង ថ្នាំ​ក្រវី​ M2 Oh No ជក់​កញ្ឆា​លេង​ឆៅ​ Oh No ខ្ញុំ​រ៉េប​Solo ពីមុន​ជិះ​ម៉ូតូ​ ឥឡូវ​ខ្ញុំ​ដូរយក​ឡាន​ x2

( Versus 4 ) Hip Hop ដល់​ប្រពៃ​ យេីង​គួរ​តែ​ លកលៃ​ ដាក់​ប៉ារ៉ូ​ នីមួយៗ​ អោយ​វាមានន័យ​ ! កុំ​ចេះតែធ្វើ​ ដេីម្បី​បានល្បី​ មាន​ហ្វេន​បន្តិចបន្តួច​ ទុក​គេ​ដូច​ចៃ​ មក​ចង់​បន្លំ​ខ្លួន​ ធ្វើ​ជា​កវី​ ហេីយកំរិត​សិក្សា​ បាន​ថ្នាក់​ទី​៣ បី​3+នឹង​9 ​វាថា​ 19​ ហេ៎ៗ ដូចជា​លេីស​ពេកហេីយ​ ​ ពួក​អាប្អូនៗ នេកបេីចង់​ចេះ​រ៉េប​ ខំរៀន​ផង​ ហេីយបេី​ចង់​ Free Style សាក​ជាមួយ​បង Battle កន្លែងណាប្រាប់បង​ផង បងនឹង​ទៅតាម​ប្អូន​ តាម​បង្ហាត់​បង្រៀន​ប្អូន​ បាន​គ្រប់​​ទី​កន្លែង​ តែ​បង​ហាមរឿង​មួយ​ សូមកុំ​ឲ្យ​មាន​ផ្សែង ព្រោះ​អី​ បង​ស្អប់​​ អាក្មេង​ ដែលលេង​ អាភៀន​ ដូចជា​ពួកហែង​ FU*K .. !

( Hook ) រូប​ខ្ញុំ​មិនមែន​ជាអ្នកលេង​ ស្រុក​កំណើត​ ខ្ញុំ​កេីត​នៅ​ភ្នំពេញ​ ខ្ញុំ​មិន​ចង់​កោរសក់​ ធ្វើ​ជា Gang អាភៀន​​គ្រឿង​ញៀន​ ខ្ញុំ​មិនលេង ថ្នាំ​ក្រវី​ M2 Oh No ជក់​កញ្ឆា​លេង​ឆៅ​ Oh No ខ្ញុំ​រ៉េប​Solo ពីមុន​ជិះ​ម៉ូតូ​ ឥឡូវ​ខ្ញុំ​ដូរយក​ឡាន​ x2

Loading...

យល់ច្រលំថាគេស្រលាញ់យើង Lyrics

តន់ ចាន់សីម៉ា

I ក្លាយទៅជាមនុស្សល្ងង់ពេលត្រូវគេបោក ល្ងីល្ងើមករហូត មិនដឹងខ្យល់អី មិនអាចធ្វើអ្វីបាន ទះកំផ្លឿងខ្លួនឯងមួយដៃ មនុស្សល្អពេញផែនដីបែរមើលរំលង

II យើងដូចហ្គេមគេដោនលោតយកលេង ពេលគេនៅម្នាក់ឯងឯកាម្ដងៗ បេះដូងធ្វើតាមគេ ទៅឆ្វេងផងឬទៅស្តាំផង ឥលូវត្រូវសៅហ្មងគេងលេងត្រូវការ

R យល់ច្រឡំថាគេស្រលាញ់យើងហើយ តែដល់ពេលចុងក្រោយទើបដឹងឈឺផ្សា ឆ្កួតម្នាក់ឯងមិនដឹងចិត្តគេបែបណា ចាញ់ល្បិចកល ដ្រាម៉ារបស់គេ

III យល់ច្រឡំថាគេមិនមានសង្សារ គ្រប់ពេលឃើញឯកាម្នាក់ឯងទំនេរ តាមពិតមិនដែលធ្លាប់ស្រលាញ់យើងទេ យើងបានត្រឹមតែជាសង្សារលែងសើច។

Loading...

ចេះដាំបាយទេ Lyrics

ប៉ែន រ៉ន

I- បើចង់បានអូន ប្រុសស្ងួនចេះដាំបាយទេ ព្រោះអូនខុសគេ ចង់បានតែប្តីបំរើ អូនប្រើធ្វើអី ក៏មិនត្រូវរា ជាកិច្ចសន្យាសំរាប់បង មុននឹងធ្វើប្តីអូន សំរាប់បង មុននឹងធ្វើប្តីអូន

II- ប្រុសច្រើនគ្នាហើយ ចូលមក ហើយចេញទៅវិញ ធ្វើអោយអូនក្នាញ់ ព្រោះប្រើមិនបានដូចចិត្ត ប្រើទៅឯលិច បែរទៅឯកើត ញីគ្មានកំណើត គ្មានសំណាង នឹងធ្វើប្តីខ្ញុំទេ គ្មានសំណាង នឹងធ្វើប្តីខ្ញុំទេ

III- បងអើយៗបង កុំមកនិយាយង៉ូវង៉ូវ ព្រោះខ្ញុំមិនសូវ ចូលចិត្តរឿងអង្វរក បើជាការល្អ ត្រូវហានទទួល តាមកិច្ចសន្យា ដែលខ្ញុំប្រាប់ មុននឹងធ្វើប្តីអូន ដែលខ្ញុំប្រាប់ មុននឹងធ្វើប្តីអូន

R- (ច្រៀង I+II+III ឡើងវិញ)

Loading...

ក្រមុំព្រួលៗ Lyrics

រស់ សេរីសុទ្ធា ft. ជា សាវឿន

(ប) អុំទូកឆ្លងព្រែក ស្តាប់ខ្វែកស្រែកយំខ្នងទួល …(ស្រីបន្ទរ) ស្រែកយំឆ្លងទួល… អីយ៉ាស់!ក្រមុំព្រួលៗ យំជ្រួលព្រោះចង់បានប្តី ដើមអំពិលស្លឹកលាស់ខៀវខ្ចី ត្រីក្រាញ់ភិតភ័យ ព្រោះខ្លាចទឹករីង នាងក្រមុំសៅកែ សាច់សទាស់តែឈ្មោះព្រីង ។

(ស) បើស្រឡាញ់សូមកុំហៅមីង ទំពោពាតលីង ស្រួលជាងផ្លែអាយ (បស) បើស្រឡាញ់ សូមកុំហៅមីង ទំពោពាតលីង ស្រួលជាងផ្លែអាយ (ស) អេ!ស្មានខុសទេបង ទងវងដូចចេកនួនក្លាយ (ប) ដូចចេកនួនក្លាយ (ស) នែ!ប្រយ័ត្នបានគេ មុខតែអ្នកបងនឹកស្តាយ ខ្ញុំក្រមុំមិនមែនមេម៉ាយ មិនហានផ្ញើរកាយ ព្រោះខ្លាចខកប្រាណ ខ្ញុំមិនស្រឡាញ់ទេ បងអ្ហើយកុំទាន់អាលស្មាន ។

(បស) ជើងខោធំ រាងដើរដូចព្រានមានប្រាក់រាប់លាន គួរប្រថុយទៅ ជើងខោធំរាងដើរដូចព្រាន មានប្រាក់រាប់លាន គួរប្រថុយទៅ ។

(ស) នែ!អ្នកប្រុសរូបស្អាត ប្រមាថសេចក្តីស្នេហា (ប) សេចក្តីស្នេហា (ស) នែ!អាងតែរូបល្អ អូនក្រអូនមិនត្រូវការ (ប) អូនល្អណាស់ ប្រៀបបានបុប្ជា បងសូរក្សាលុះគ្រាអវសាន្ត (ស) បើពិតដូចពាក្យបង អូនស្មោះសូមប្រគល់ប្រាណ

(បស) ប្រថុយទៅ លោកនេះមានឡាន គួរតែប្តូរប្រាណបានផ្ទះថ្មនៅ ប្រថុយទៅ លោកនេះមានឡាន គួរតែប្តូរប្រាណបានផ្ទះថ្មនៅ ។

Loading...

សក្រ័វាទ៍ផ្កាម្រុំ Lyrics

ស៊ីន ស៊ីសាមុត

I- សក្រ័វាទ៍ផ្កាម្រុំ ប្រាំរោចខែភ្ជុំបងនឹងចូលដណ្តឹង សក្រ័វាទ៍ផ្កាម្រុំ ប្រាំរោចខែភ្ជុំបងនឹងចូលដណ្តឹង ព្រមមិនព្រម ពៅអើយកុំខឹង ព្រមមិនព្រម ពៅអើយកុំខឹង បងចូលដណ្តឹងដល់ឪម៉ែ បងចូលដណ្តឹងដល់ឪម៉ែ

II- ខ្វះអ្វីស្រីគគោក តែបងមិនយកធ្វើជាគូស្នេហ៍ ខ្វះអ្វីស្រីគគោក តែបងមិនយកធ្វើជាគូស្នេហ៍ ក្រៅពីពៅ បងមិនត្រូវការទេ ក្រៅពីពៅ បងមិនត្រូវការទេ សុខចិត្តទំនេរ មួយជីវិតអើយ សុខចិត្តទំនេរ មួយជីវិតអើយ

R- សក្រ័វាទ៍ផ្កាម្រុំ ប្រាំរោចខែភ្ជុំបងចូលដណ្តឹង សក្រ័វាទ៍ផ្កាម្រុំ ប្រាំរោចខែភ្ជុំបងចូលដណ្តឹង ព្រមមិនព្រម ពៅអើយកុំខឹង ព្រមមិនព្រម ពៅអើយកុំខឹង បងចូលដណ្តឹងដល់ឪម៉ែ បងចូលដណ្តឹងដល់ឪម៉ែ

III- ខ្វះអ្វីស្រីគគោក តែបងមិនយកធ្វើជាគូស្នេហ៍ ខ្វះអ្វីស្រីគគោក តែបងមិនយកធ្វើជាគូស្នេហ៍ ក្រៅពីពៅ បងមិនត្រូវការទេ ក្រៅពីពៅ បងមិនត្រូវការទេ សុខចិត្តទំនេរ មួយជីវិតអើយ សុខចិត្តទំនេរ មួយជីវិតអើយ។

Loading...

កុលាបមួយទង Lyrics

ស៊ីន ស៊ីសាមុត

ស្រស់អើយស្រស់ម៉្លេះទេ អោយរៀមបងស្នេហា កុលាបស្រស់អស្ចារ្យ ម្តេចផ្កាដុះក្នុងព្រៃ

បងឃើញអូនងូតទឹក ស្ទើរតែភ្លឹកស្មារតី លួចស្រឡាញ់ស្រស់ស្រី ក្នុងន័យស្រឡាញ់ស្មោះ លួចស្រឡាញ់ស្រស់ស្រី ក្នុងន័យស្រឡាញ់ស្មោះ

កែវអង្គុយម្នាក់ឯង ប្រលែងនឹងទឹកជ្រោះ រៀមបងចង់ស្គាល់ឈ្មោះ តើពីរោះយ៉ាងណា

ឱ!កុលាបមួយទង រៀមសូមចងស្នេហា សូមកុលាបមេត្តា ចិន្តារៀមបងផង សូមកុលាបមេត្តា ចិន្តារៀមបងផង។

Loading...

រឿងខ្ញុំរឿងព្រួយ Lyrics

កែវ សារ៉ាត់

I- រឿងខ្ញុំរឿងព្រួយ ទុក្ខមួយជីវិត ថាជាកំហិត កាត់បង់សង្ខា ឈឺណាស់ខ្លោចផ្សា ស្នេហាប្រួលប្រែ បងស្មោះម្លឹងដែរ អូនគ្មានមេត្តា។

II- បងឃ្លាតមួយយប់ គិតគ្រប់នាទី អូនល្អចិត្តពីរ ហានប្តូរបង់ប្រាណ ស្នេហ៍អូននឹងបង ពិបាករកបាន ព្រោះអូនប្តូរប្រាណ ប្រែប្រួលរាល់ថ្ងៃ។

R- ញាតិអើយបើដឹង កុំសើចខ្ញុំទៀត រឿងស្រីផ្លាស់ស្នៀត និងប្រុសព្រាន អូនសាងកេរ្តិ៍ឈ្មោះ ព្រោះញាតិនិទាន ចិត្តប្រុសជាព្រាន ហ៊ានលក់កេរ្តិ៍ឯង។

III – ខ្ញុំខំសាងល្អ ក៏មិនបានស្និទ្ធ រឿងស្រីក្បត់ចិត្ត កាយកប់មិនបាន ស្នេហាបោកប្រាស អូនពិតជាព្រាន ព្រេងបាននិទាន ស្នេហាជាកម្ម ៕

Loading...

ចំប៉ាផ្សារលើ Lyrics

ស៊ីន ស៊ីសាមុត

I- ឱ!កំពង់ឆ្នាំង ជាស្រុកកំណើត ចម្ប៉ាល្អឆើត ស្រស់ស្រអែមខ្ចី ខ្ញុំឃើញតាំងពី មិនទាន់ពេញវ័យ ដល់អូនដឹងក្តី រូបល្អដាច់គេ

II- ខ្ញុំដើរច្រើនស្រុក ទោះជិតទោះឆ្ងាយ ចម្ប៉ារាងអាយ មិនស្មើអូនទេ រំដួលជើងភ្នំ តាមមាត់ទន្លេ មិនអាចលើកទ្វេរ ល្អលើសស្រីបាន

R- ឱ!លោកយាយទេព នៅអែបផ្សារក្រោម ចែចូវលួងលោម រូបស្រីអោយបាន មានតែយាយទេ ជាផ្លូវជាស្ពាន កាលណាខ្ញុំបាន ខ្ញុំថ្វាយភ្លេងការ

III- ចម្ប៉ាផ្សារលើ សូមផ្ញើដួងចិត្ត ផ្ញើទាំងជីវិត លុះអស់សង្ខារ ស្រឯមមាសបង កែវកុំដោះសារ រួបរួមស្នេហា ជាតិនេះតែមួយ