ចាបយំល្វើយៗ Lyrics

ចាន់ មករា

I ថាចាបយំល្វើយៗ ចាបអើយខ្ញុំឈឺចិត្តណាស់ ពាក្យសន្យាច្បាស់ៗ យកចាបធ្វើជាសាក្សី គេថាស្មោះខ្ញុំ មិនទៅចោលខ្ញុំឲខ្ញុំរីងរៃ ពេលគេប្រែសម្ដី គេថាឈប់ស្រលាញ់ហើយ

II ថាចាបយំល្វើយៗ ចាបអើយចាបជួយខ្ញុំផង ខ្ញុំឈឺពេញបេះដូង ឈឺផ្សាគ្មានពេលធូរស្បើយ អនុស្សាវរីយ៍គ្រប់ទិសគ្រប់ទី មិនទាន់ភ្លេចឡើយ តែគេភ្លេចខ្ញុំហើយ មានថ្មីបញ្ឈឺចិន្ដា

R ថាចាបយំល្វើយៗ ចាបអើយខ្ញុំយំតាមអ្នក ព្រោះតែស្នេហ៍បែកបាក់ គឺមានតែទឹកនេត្រា តែខ្ញុំលួចយំ យំពីរនាក់ចាបមិនប្រាប់អ្នកណា មិនឲគេដឹងថា ខ្ញុំមានវិបត្តិនោះទេ

III ថាចាបយំល្វើយៗ ចាបអើយចាបជាមិត្តខ្ញុំ អ្នកកំដរអារម្មណ៍ ពេលខ្ញុំកើតទុក្ខព្រោះស្នេហ៍ តែយំម្ដងនេះ ខ្ញុំនឹងឈប់យំរៀនបំភ្លេចស្នេហ៍ ទោះគ្មានគេនៅក្បែរ នៅរស់ដើម្បីម៉ែពុក។

Leave a Reply

Your email address will not be published. Required fields are marked *