ដាំចិត្តស្មោះចាំស្នេហ៍ក្បត់ Lyrics

សុខ ពិសី

I បើទឹកភ្នែកអាចលាងបេះដូង អាចឃាត់អូនឲ្យនៅដូចមុន ទោះចិត្តបងនេះត្រូវទារុណ នៅធនថែស្មោះ

II យកទឹកភ្លៀងលាងអានុស្សា យកចិន្តាលះបង់ទាំងអស់ ទោះទឹកភ្នែកបងត្រូវហូរខ្សោះ ជួសចិត្តក្រៀមក្រំ

R ជ្រុលស្នេហ៍អូនគ្មានពាក្យស្ដាយឡើយ ដាក់ចិត្តហើយមិនប្រែទៅណា ទោះទឹកភ្នែកក្លាយជាជលសារ ក៏បងនៅចាំ

III ដាំចិត្តស្មោះថែគ្រប់ដង្ហើម ទោះស្រីស្អប់ខ្ពើមឲ្យបងកម្ម នៅអោបពាក្យស្មោះរាប់លានឆ្នាំ ចាំស្នេហ៍ចរណៃ

R2 បើបងអស់សិទ្ធចាញ់អ្នកក្រោយ មិនស្ដាយឡើយឲ្យគេថែស្ងួន តែសូមត្រឹមមានបងម្នាក់ផង ក្បែរអូនណាថ្លៃ

IV ផ្ដល់ឱកាសបងខ្លះបានទេ ទោះមាសមេផ្លាស់មានអ្នកថ្មី បងអ្នកចាស់ប្រែអស់តម្លៃ ក៏ចិត្តបងនៅចាំរហូត។

Sing again, R, III, R2, IV and R2, IV.

Leave a Reply

Your email address will not be published. Required fields are marked *