ចេះដាំបាយទេ Lyrics

ប៉ែន រ៉ន

I- បើចង់បានអូន ប្រុសស្ងួនចេះដាំបាយទេ ព្រោះអូនខុសគេ ចង់បានតែប្តីបំរើ អូនប្រើធ្វើអី ក៏មិនត្រូវរា ជាកិច្ចសន្យាសំរាប់បង មុននឹងធ្វើប្តីអូន សំរាប់បង មុននឹងធ្វើប្តីអូន

II- ប្រុសច្រើនគ្នាហើយ ចូលមក ហើយចេញទៅវិញ ធ្វើអោយអូនក្នាញ់ ព្រោះប្រើមិនបានដូចចិត្ត ប្រើទៅឯលិច បែរទៅឯកើត ញីគ្មានកំណើត គ្មានសំណាង នឹងធ្វើប្តីខ្ញុំទេ គ្មានសំណាង នឹងធ្វើប្តីខ្ញុំទេ

III- បងអើយៗបង កុំមកនិយាយង៉ូវង៉ូវ ព្រោះខ្ញុំមិនសូវ ចូលចិត្តរឿងអង្វរក បើជាការល្អ ត្រូវហានទទួល តាមកិច្ចសន្យា ដែលខ្ញុំប្រាប់ មុននឹងធ្វើប្តីអូន ដែលខ្ញុំប្រាប់ មុននឹងធ្វើប្តីអូន

R- (ច្រៀង I+II+III ឡើងវិញ)

Loading...

ក្រមុំព្រួលៗ Lyrics

រស់ សេរីសុទ្ធា ft. ជា សាវឿន

(ប) អុំទូកឆ្លងព្រែក ស្តាប់ខ្វែកស្រែកយំខ្នងទួល …(ស្រីបន្ទរ) ស្រែកយំឆ្លងទួល… អីយ៉ាស់!ក្រមុំព្រួលៗ យំជ្រួលព្រោះចង់បានប្តី ដើមអំពិលស្លឹកលាស់ខៀវខ្ចី ត្រីក្រាញ់ភិតភ័យ ព្រោះខ្លាចទឹករីង នាងក្រមុំសៅកែ សាច់សទាស់តែឈ្មោះព្រីង ។

(ស) បើស្រឡាញ់សូមកុំហៅមីង ទំពោពាតលីង ស្រួលជាងផ្លែអាយ (បស) បើស្រឡាញ់ សូមកុំហៅមីង ទំពោពាតលីង ស្រួលជាងផ្លែអាយ (ស) អេ!ស្មានខុសទេបង ទងវងដូចចេកនួនក្លាយ (ប) ដូចចេកនួនក្លាយ (ស) នែ!ប្រយ័ត្នបានគេ មុខតែអ្នកបងនឹកស្តាយ ខ្ញុំក្រមុំមិនមែនមេម៉ាយ មិនហានផ្ញើរកាយ ព្រោះខ្លាចខកប្រាណ ខ្ញុំមិនស្រឡាញ់ទេ បងអ្ហើយកុំទាន់អាលស្មាន ។

(បស) ជើងខោធំ រាងដើរដូចព្រានមានប្រាក់រាប់លាន គួរប្រថុយទៅ ជើងខោធំរាងដើរដូចព្រាន មានប្រាក់រាប់លាន គួរប្រថុយទៅ ។

(ស) នែ!អ្នកប្រុសរូបស្អាត ប្រមាថសេចក្តីស្នេហា (ប) សេចក្តីស្នេហា (ស) នែ!អាងតែរូបល្អ អូនក្រអូនមិនត្រូវការ (ប) អូនល្អណាស់ ប្រៀបបានបុប្ជា បងសូរក្សាលុះគ្រាអវសាន្ត (ស) បើពិតដូចពាក្យបង អូនស្មោះសូមប្រគល់ប្រាណ

(បស) ប្រថុយទៅ លោកនេះមានឡាន គួរតែប្តូរប្រាណបានផ្ទះថ្មនៅ ប្រថុយទៅ លោកនេះមានឡាន គួរតែប្តូរប្រាណបានផ្ទះថ្មនៅ ។

Loading...

សក្រ័វាទ៍ផ្កាម្រុំ Lyrics

ស៊ីន ស៊ីសាមុត

I- សក្រ័វាទ៍ផ្កាម្រុំ ប្រាំរោចខែភ្ជុំបងនឹងចូលដណ្តឹង សក្រ័វាទ៍ផ្កាម្រុំ ប្រាំរោចខែភ្ជុំបងនឹងចូលដណ្តឹង ព្រមមិនព្រម ពៅអើយកុំខឹង ព្រមមិនព្រម ពៅអើយកុំខឹង បងចូលដណ្តឹងដល់ឪម៉ែ បងចូលដណ្តឹងដល់ឪម៉ែ

II- ខ្វះអ្វីស្រីគគោក តែបងមិនយកធ្វើជាគូស្នេហ៍ ខ្វះអ្វីស្រីគគោក តែបងមិនយកធ្វើជាគូស្នេហ៍ ក្រៅពីពៅ បងមិនត្រូវការទេ ក្រៅពីពៅ បងមិនត្រូវការទេ សុខចិត្តទំនេរ មួយជីវិតអើយ សុខចិត្តទំនេរ មួយជីវិតអើយ

R- សក្រ័វាទ៍ផ្កាម្រុំ ប្រាំរោចខែភ្ជុំបងចូលដណ្តឹង សក្រ័វាទ៍ផ្កាម្រុំ ប្រាំរោចខែភ្ជុំបងចូលដណ្តឹង ព្រមមិនព្រម ពៅអើយកុំខឹង ព្រមមិនព្រម ពៅអើយកុំខឹង បងចូលដណ្តឹងដល់ឪម៉ែ បងចូលដណ្តឹងដល់ឪម៉ែ

III- ខ្វះអ្វីស្រីគគោក តែបងមិនយកធ្វើជាគូស្នេហ៍ ខ្វះអ្វីស្រីគគោក តែបងមិនយកធ្វើជាគូស្នេហ៍ ក្រៅពីពៅ បងមិនត្រូវការទេ ក្រៅពីពៅ បងមិនត្រូវការទេ សុខចិត្តទំនេរ មួយជីវិតអើយ សុខចិត្តទំនេរ មួយជីវិតអើយ។

Loading...

កុលាបមួយទង Lyrics

ស៊ីន ស៊ីសាមុត

ស្រស់អើយស្រស់ម៉្លេះទេ អោយរៀមបងស្នេហា កុលាបស្រស់អស្ចារ្យ ម្តេចផ្កាដុះក្នុងព្រៃ

បងឃើញអូនងូតទឹក ស្ទើរតែភ្លឹកស្មារតី លួចស្រឡាញ់ស្រស់ស្រី ក្នុងន័យស្រឡាញ់ស្មោះ លួចស្រឡាញ់ស្រស់ស្រី ក្នុងន័យស្រឡាញ់ស្មោះ

កែវអង្គុយម្នាក់ឯង ប្រលែងនឹងទឹកជ្រោះ រៀមបងចង់ស្គាល់ឈ្មោះ តើពីរោះយ៉ាងណា

ឱ!កុលាបមួយទង រៀមសូមចងស្នេហា សូមកុលាបមេត្តា ចិន្តារៀមបងផង សូមកុលាបមេត្តា ចិន្តារៀមបងផង។

Loading...

រឿងខ្ញុំរឿងព្រួយ Lyrics

កែវ សារ៉ាត់

I- រឿងខ្ញុំរឿងព្រួយ ទុក្ខមួយជីវិត ថាជាកំហិត កាត់បង់សង្ខា ឈឺណាស់ខ្លោចផ្សា ស្នេហាប្រួលប្រែ បងស្មោះម្លឹងដែរ អូនគ្មានមេត្តា។

II- បងឃ្លាតមួយយប់ គិតគ្រប់នាទី អូនល្អចិត្តពីរ ហានប្តូរបង់ប្រាណ ស្នេហ៍អូននឹងបង ពិបាករកបាន ព្រោះអូនប្តូរប្រាណ ប្រែប្រួលរាល់ថ្ងៃ។

R- ញាតិអើយបើដឹង កុំសើចខ្ញុំទៀត រឿងស្រីផ្លាស់ស្នៀត និងប្រុសព្រាន អូនសាងកេរ្តិ៍ឈ្មោះ ព្រោះញាតិនិទាន ចិត្តប្រុសជាព្រាន ហ៊ានលក់កេរ្តិ៍ឯង។

III – ខ្ញុំខំសាងល្អ ក៏មិនបានស្និទ្ធ រឿងស្រីក្បត់ចិត្ត កាយកប់មិនបាន ស្នេហាបោកប្រាស អូនពិតជាព្រាន ព្រេងបាននិទាន ស្នេហាជាកម្ម ៕

Loading...

ចំប៉ាផ្សារលើ Lyrics

ស៊ីន ស៊ីសាមុត

I- ឱ!កំពង់ឆ្នាំង ជាស្រុកកំណើត ចម្ប៉ាល្អឆើត ស្រស់ស្រអែមខ្ចី ខ្ញុំឃើញតាំងពី មិនទាន់ពេញវ័យ ដល់អូនដឹងក្តី រូបល្អដាច់គេ

II- ខ្ញុំដើរច្រើនស្រុក ទោះជិតទោះឆ្ងាយ ចម្ប៉ារាងអាយ មិនស្មើអូនទេ រំដួលជើងភ្នំ តាមមាត់ទន្លេ មិនអាចលើកទ្វេរ ល្អលើសស្រីបាន

R- ឱ!លោកយាយទេព នៅអែបផ្សារក្រោម ចែចូវលួងលោម រូបស្រីអោយបាន មានតែយាយទេ ជាផ្លូវជាស្ពាន កាលណាខ្ញុំបាន ខ្ញុំថ្វាយភ្លេងការ

III- ចម្ប៉ាផ្សារលើ សូមផ្ញើដួងចិត្ត ផ្ញើទាំងជីវិត លុះអស់សង្ខារ ស្រឯមមាសបង កែវកុំដោះសារ រួបរួមស្នេហា ជាតិនេះតែមួយ

Loading...

លាភូមិសេកសក Lyrics

ស៊ីន ស៊ីសាមុត

I – ភូមិអូតាគី មេឃមីសេកសក វាចាចំអក ជីវិតស្នេហា ព្រះពាយចុងឆ្នាំ រុះរោយផ្កាស្លា ព្យុះប៉ើងរោងការ ប្រផ្នូរអាស្រូវ ។

II – សម្លេងគេច្រៀង ចំរៀងកំសត់ ខ្ញុំច្រៀងរឿងព្រាត់ សន្សើមខ្ទមស្បូវ ពពកបាំងភ្នំ រៃយំយាមផ្លូវ ពីថ្ងៃនេះទៅ លាសេកសកហើយ ។

R – វាលស្រែធំធេង ខ្លែងហើរសញ្ជឹង ខ្ញុំខំសម្លឹង រំពឹងកោះត្រើយ សួរក្មេងឃ្វាលគោ គេមិនជួយឆ្លើយ ឱ!សង្សារអ្ហើយ អ្នកអោបខ្នើយថ្មី ។

III – លាហើយសេកសក សំណកបេះដូង អូនចាកចោលទ្រូង ធ្លាប់កើយភក្តី ឃ្លាតធ្នាក់រងាវ ដេញដូចមាន់ព្រៃ មិនស្រណោះ ប្តីជាកូនអ្នកស្រែ ៕

Loading...

អនុស្សាវរីយ៍សេកសក Lyrics

ស៊ីន ស៊ីសាមុត

I នឹកដល់សេកសក ទឹកហូររលេញ រលកបោកបាចបណ្តេញ រត់រមិញលើផ្ទាំងសិលា រលើបរលោង រាបស្មើដូចក្តារ ហែបហែលបណ្តែតអាត្មា ហែលធ្មេចនេត្រាតាមទឹក

II អណ្តែតទៅប៉ះ លើព្រេងវាសនា បណ្តាច់បណ្តូលបុប្ផា លើគង្គាលំអគួរភ្លឹក យកដៃច្រានបង ហើយសើចកក្អឹក ពីរោះដូចរលកទឹក សក្តិសមនឹងឬកប្រពៃ

R បងឮអូនឆ្លើយពាក្យរណ្តំ ពីរោះរងំ ពុំមានឆ្មើងឆ្មៃ ឱ!សេកសក បងសែននឹកស្រី តើកម្មអ្វីនាំអោយស្រី ឃ្លាតពីបងហើយ

III ចំណារលើថ្ម ចំណាំចិត្តស្នេហ៍ ដិតជាប់រាប់រយថ្ងៃខែ ថ្មនៅតែចារជាសាក្សី កម្មកាចបោកបក់ មករកប្រល័យ ស្នេហាយើងអោយក្សិណក្ស័យ សល់តែស្នាដៃលើថ្ម៕

Loading...

នឹកអូនស្ទើរដាច់ខ្យល់ Lyrics

ឆាយ វីរៈយុទ្ធ

I យប់មិញបងដេក យល់សប្តិឃើញអូន ឃើញថាពួកយើង នៅតែជានាគ្នា បងឱបអូនយ៉ាងជាប់ ផ្អឹមទ្រូងសែនរងា ពេលភ្ញាក់ឡើងបាត់អស់អ្វីៗ

II ហេតុអ្វីពេលនេះលែងជាបងហើយ ហេតុអ្វីឲ្យគេយកដំណែងបងទៅស្រី បងសែនខ្លាចជីវិត ខ្លួនឯងដូចសព្វថ្ងៃ ជីវិតដែលដឹងថាអូនមាន ថ្មីហើយ

R នៅស្រលាញ់អូនណាស់ អតីតបងអើយ នឹកអូនស្ទើរដាច់ខ្យល់ហើយ គ្មានថ្ងៃឡើយឈប់នឹកនាដល់ស្រី បងតែងតាមដាន Profile ព្រលឹង ចង់ដឹងថាអូន Post អ្វី ទឹកភ្នែកស្រក់រាល់ថ្ងៃ ឃើញស្រីឱបគេ

III នឹកអូនពេក ខ្លាចថាខ្លួនបងអាចឆ្គួត ដង្ហើមដកលែងដល់គ្នា ទ្រូងតឹងណែនវេទនាណាស់អូនអើយ ពាក្យអូនសម្លាញ់បងធ្លាប់ហៅអូន ឥឡូវអ្នកផ្សេងហៅហើយ សង់ដំបូងសាងចុងក្រោយ នេះហើយពាក្យសង្សារ

Loading...

សង្សារផិតមិត្តក្បត់ Lyrics

TRAKOLA Ft. J-Pok

អាមិត្តក្បត់សង្សារផិតចិត្តខ្មៅ

I អារម្មណ៍ខ្ញុំពេលនេះវាកំពុងតែវិលវល់ គិតទោះគិតយ៉ាងណា ក៏នៅតែគិតមិនយល់ ខំស្រែកសួរទេវតាក៏ព្រោះតែក្នុងចិត្តតែឆ្ងល់ ថាហេតុអ្វីជីវិតខ្ញុំពោរពេញទៅដោយទុក្ខកង្វល់

II ខំព្យាយាមបំភ្លេចណាស់ដែរ ប៉ុន្តែមិនបានផល់ ខួរក្បាលវង្វេងវង្វាន់ ត្រឡប់ត្រឡិន ច្របូកច្របល់ព្យាយាមបំភ្លេចម្តងបន្តិចមិនហ៊ានតក់ក្រហល់ តែនៅបំភ្លេចមិនបានពេលឃើញអនុស្សារ៍ដែលបន្សល់

R អាមិត្តក្បត់ សង្សារផិត ចិត្តខ្មៅ ស្គាល់វាយូដែរហើយបុន្តែមិនដែលស្គាល់ដល់ក្រយ៉ៅ អាមិត្តក្បត់ សង្សារផិត ចិត្តខ្មៅ ខំទុកចិត្តហេត្វអ្វីក៏ផិតធ្វើអោយបេះដូងខ្ញុំមានដំបៅ

III ចងចាំទាំងអស់រឿងកន្លង ដែលបង ធ្លាប់សាងជាមួយស្រី អូនជាអ្នកខុស បងអ្នកសុំទោស ហើយហូរទឹកភ្នែករៀងរាល់ថ្ងៃ អូនលួចក្បត់បង ច្រើនដង ប៉ុន្តែបងធ្វើដូចជាមិនអី ចុងក្រោយអូននៅមិនយល់ចិត្ត លួចផិតទៅទាក់ទងនឹងអ្នកថ្មី

IV បើអ្នកដទៃ អ្នកដទៃ បងមិនលើកយកនិយាយទេ ប៉ុន្តែម្នាក់នឹងជាអ្នកណា អូនឯងដឹងច្បាស់ជាងគេ វាជាមិត្តភ័ក្តរបស់បងអូនឯងក៏ធ្លាប់ជួបដែរ ចុះហេតុអ្វីមាសមេ អូននៅតែខំលួចទាក់ទងវា

V អាមិត្តក៏ក្បត់សង្សារក៏ផិតគិតទៅវាសែនឈឺចាប់ ពេលខ្លះគិតខ្លីចង់ទាញកាំភ្លើងមកធ្វើ អត្តឃាទអោយស្លាប់ ឈឺចាប់ ឈឺចាប់ មិនដឹងទៅប្រាប់អ្នកណាទេ តើហេតិអ្វីជីវិតខ្ញុំ វាកម្មខុសគេ

R អាមិត្តក្បត់ សង្សារផិត ចិត្តខ្មៅ ស្គាល់វាយូដែរហើយបុន្តែមិនដែលស្គាល់ដល់ក្រយ៉ៅ អាមិត្តក្បត់ សង្សារផិត ចិត្តខ្មៅ ខំទុកចិត្តហេត្វអ្វីក៏ផិតធ្វើអោយបេះដូងខ្ញុំមានដំបៅ

VI បងដឹងថាពេលនេះ អូនកំពុងគេងអោបគេ ហើយផ្ទៀងត្រចៀកចាំស្ដាប់នូវបទចម្រៀងប្រឹងសរសេរ ព្រោះអូនចង់ដឹងខ្លាំងណាស់មានទាក់ទងនឹងអូនដែរទេ OKមាសមេអូនចាំស្ដាប់បងនឹងរៀបរាប់រ៉ាយរ៉ាប់ អូនលួចក្បត់បងទៅយកអ្នកថ្មី អូនឯងថាបងមិនអី ប៉ុន្តែបងចង់សួរមួយសំណួរ ខ្លួនឯងជាប្ររុសឫមួយក៏ស្រី ក្បត់បងទៅយកគេ ហើយធ្វើចរឹករញ៉េរញ៉ៃ បន្សល់ឈ្មោះអាតិត ជាស្រីផិត ហើយក៏ជាស្រីកាកី

R អាមិត្តក្បត់ សង្សារផិត ចិត្តខ្មៅ ស្គាល់វាយូដែរហើយបុន្តែមិនដែលស្គាល់ដល់ក្រយ៉ៅ អាមិត្តក្បត់ សង្សារផិត ចិត្តខ្មៅ ខំទុកចិត្តហេត្វអ្វីក៏ផិតធ្វើអោយបេះដូងខ្ញុំមានដំបៅ

អាមិត្តក្បត់ ស៊ីសង្សារអញឆៅ ចរឹកចាក់អញពីក្រោយខ្នង ហើយយកឈើមក រុះរើដំបៅ ហែងចូលមកនេះមក ….. អញខោកក្បាលហែងអោយបាត់ខ្លៅ ទាញកហែងពីរអ្នកចូលមកនេះទយគូតមកចាំអញវាទ់ម៉ាផ្តៅ

ក្រយ៉ៅហែង ក្រយ៉ៅឆ្កែ ក្រយ៉ៅថោកដដែលដដែល ទោះខំកែប៉ុន្មានដងប៉ុន្តែហែងនៅកន្ទុយឆ្កែ បើក្រៅពីស្រីកាកី ក៏គ្មានអ្នកណាយកហែងដែរ….. ក៏ព្រោះតែហែងចរឹកឆ្កែ កែមិនឡើងដថោកទាប

R អាមិត្តក្បត់ សង្សារផិត ចិត្តខ្មៅ ស្គាល់វាយូដែរហើយបុន្តែមិនដែលស្គាល់ដល់ក្រយ៉ៅ អាមិត្តក្បត់ សង្សារផិត ចិត្តខ្មៅ ខំទុកចិត្តហេត្វអ្វីក៏ផិតធ្វើអោយបេះដូងខ្ញុំមានដំបៅ