អូនមើលក្នុងសួន Lyrics

ស៊ីន ស៊ីសាមុត Ft រស់សេរីសុទ្ធា

ប្រុស- អូនមើលក្នុងសួន ផ្កាគ្រប់ចំនួនរីកស្រស់អស្ចារ្យ តើស្រស់ជីវ៉ាអូនប្រាថ្នា បេះផ្កាអ្វីដែរ ប្រាប់មកនួនល្អង រៀមបងបេះជូនមាសមេ ប្រាប់ភ្លាមមកមាសស្នេហ៍ កុំឆ្លើយថាទេណាស្រី។

ស្រី- ផ្កាអើយៗផ្កា ស្រឡាញ់តែផ្កាចំប៉ី បើបងស្រឡាញ់ស្រី អញ្ជើញប្រុសថ្លៃ បេះអោយអូន។

ប្រុស- កុំព្រួយអោយសោះ មិនភ័យចាំប្រុសបេះជូននួនល្អង រួចហើយរៀមបង សូមសំណង វិញហើយណាស្ងួន។

ស្រី- ចង់បានសំណង អូនសងវិញគ្រប់ចំនួន ស្រឡាញ់ផ្កាអ្វីស្ងួន សូមប្រាប់អូនបេះជូនភ្លាម

ប្រុស- ផ្កាអើយៗផ្កា ស្រឡាញ់តែផ្ការំដួល តើស្រស់និមលអូនព្រមទទួលបេះអោយទេ។

ស្រី- នេះនែ៎!រំដួល សូមបងទទួលយកទៅថើបចុះ តែកុំបង់បោះពេលផ្កានោះ អស់សម្រស់ស្នេហ៍។

ប្រុស- កុំព្រួយកុំភ័យ ផ្កាស្រីក្រអូបជាងគេ ពិតជាមិនចោលទេ ថ្នមថែរហូតតទៅអើយ។

ឆ្លងឆ្លើយ- ផ្កាអើយៗផ្កា ស្រឡាញ់តែផ្កាក្តាំងងា យើងពីរអង្គា បបួលគ្នាទៅលេងឋានសួគ

Loading...

ដួងព្រះចន្ទ្រា Lyrics

ស៊ីន ស៊ីសាមុត និង រស់ សេរីសុទ្ធា

ប្រុស- ដួងព្រះចន្ទ្រា័ ភ្លឺច្បាស់ត្រចង់ ដូចវង់ភក្ត្រា័ផូរផង់ រៀមស្លុតស្រយង់ ពេញអស់អង្គា ភក្ត្រ័អូនស្អាតណាស់ ល្អលើសព្រះចន្ទ្រា័ សូមអូនមេត្តា សាសងវាចា ឱ្យអស់សង្ស័យ

ស្រី- ខ្លួនអូននិងបង យើងទើបជួបគ្នា ទើបស្គាល់បានមួយទិវា អូននៅមិនទាន់ ស្គាល់ចិត្តប្រុសថ្លៃ សូមបងអាណិត កុំបង្ខំចិត្តស្រី មិនបានទេណាថ្លៃ ខុសប្រពៃណី ច្បាប់ពីបុរាណ

ប្រុស- សូមស្រស់កុំគិត វាចាព្រេងព្រឹទ្ធ នាំអោយរំខាន បើអូនស្មគ្រ័បង ពិតជាសុខសាន្ត ស្នេហ៍យើងនឹងបាន ជួបស្ថានសុខហើយ

ស្រី- អូនមិនអាចនឹង សំរេចវាសនា យកបងជាគូស្នេហា

ប្រុស- ឬមួយកនិដ្ឋា នាងមានគូរហើយ

ស្រី- នៅទេប្រុសបង មិនទាន់មានគូរឡើយ

ប្រុស- ចុះម៉េចក៏ត្រាណត្រីយ នាងឆ្លើយប្រកែក មិនព្រមស្មគ្រ័បង

Loading...

យកចិញ្ចៀនពេជ្រនេះវិញចុះ Lyrics

សុង សេងហ៊ន

I – យកចិញ្ចៀនពេជ្រនេះវិញចុះ អោយបេះដូងស្មោះ ខ្ញុំវិញមក ខ្ញុំលែងព្រមយកហើយ ដូរក្តីស្នេហ៍នឹងក្តីសោក សូមយកចិញ្ចៀនវិញចុះ យកចិញ្ចៀនពេជ្រនេះវិញចុះ អោយដួងចិត្តស្មោះខ្ញុំវិញមក ខ្ញុំមិនដឹងទឹកថ្លា បំបាំងបិទបេះដូងល្អក់ សូមដកចិញ្ចៀនវិញទៅ

II – ចិញ្ចៀនបញ្ចាំចិត្ត ស្នេហ៍ ខ្ញុំថែថ្នមមិនឱ្យអាស្រូវ រីស្នេហ៍អូន បងចារក្នុងជ្រាំជ្រៅ ខ្ញុំត្រូវតែទារឱ្យសង យកចិញ្ចៀនពេជ្រនេះវិញចុះ អោយបេះដូងស្មោះខ្ញុំវិញមក បេះដូងយកទៅល្អ ឱ្យមកវិញប្រេះស្រាំអស់ សងបេះដូងស្រស់ខ្ញុំវិញមក

Loading...

អូនជាគូរស្នេហ៍ទីប៉ុន្មាន Lyrics

ម៉េង កែវពេជ្ជតា 

I – អូនជាគូស្នេហ៍ទីប៉ុន្មាន ដែលប្រុសកល្យាណ ជ្រើសយកជាគូមេត្រី បងទុករូបអូន គ្រាន់តែជាទាសី សំរាប់កំដរចិត្តថ្លៃ នៅពេលដែលបងត្រូវការ មិនដឹងអូនជាស្នេហ៍ទីប៉ុន្មាន តែអូនចាំបាន ជាប្រុសពូកែមុសា បបូរមាត់ផ្អែម មាត់ផ្អែមប៉ិនណាស់វាចា ធ្វើអោយស្រីលង់ចិន្តា គិតថាខ្លួនឯងជាស្នេហ៍ដំបូង

II – ការពិតបងមានហើយប្រពន្ធ មានថែមទាំងកូន បួនប្រាំរាប់មិនអស់ផង ប្រាប់អូនមកចុះ អូនមិនខឹងទ្បើយបង សុំតែប្រាប់ដោយស្មោះត្រង់ ថាអូន មិនមែនជាស្នេហ៍ទីមួយ តើអូនជាស្នេហ៍ទីប៉ុន្មាន ប្រាប់មកកល្យាណ បងអើយកុំភរទៀតទ្បើយ ទីបីទីបួន ទីប្រាំឬទីមួយរយ ចង់ដឹងបន្តិចបងអើយ ថាអូននេះហើយ ជា ស្នេហ៍ទីប៉ុន្មាន

Loading...

ដឹកប្រពន្ធទៅរាំ Lyrics

កែវ សារ៉ាត់

I – ព្រោះតែយើងក្រ បងអង្វរអូន ដើម្បីរូបកូន គ្រួសារណាមុំ សង្ឃឹមប្រាក់បង រស់ទាំងបង្ខំ អូនអ្ហើយកុំយំ នេះហើយជីវិតអើយ ធ្វើការមួយថ្ងៃ ដូរបាយមួយចាន បងប្អូនក៏គ្មាន កូនក៏ឈឺទៀត អូនកុំចោទបង ថាប្រុសចោលម្សៀត អស់ឱ!មិត្តញាតិ កុំដៀលខ្ញុំណាអើយ

II – រង្គសាលភ្លើងពណ លម្អសម្រស់ តារាចំរុះ រះពេញសួនច្បារអើយ ប្រពន្ធខ្ញុំអើយ ក្លាយជាស្រីបារ ចំរៀងកែវស្រា ភាសាអ្នកមានអើយ ប្រពន្ធពេលថ្ងៃ ស្រីបារពេលយប់ ទ្រូងញ័រចំប្រប់ អាណិតកល្យាណ ទឹកភ្នែកបងហូរ ពន្លត់ភ្លើងទៀន ខ្មាស់ពួកអ្នកមាន អោបប្រពន្ធខ្ញុំអើយ

III – អធ្រាត្រកន្លង បងចាំមាសមេ អូនឡើងឡានគេ ទុកឱ្យបងយំអើយ ខ្ញុំដាក់កង់ចោល រត់តាមមាសមុំ ប៉ូលីសថាខ្ញុំ មនុស្សឆ្កួតលីលាអើយ ខ្លាចហើយក្លិនបារ ក្លិនផ្សាក្រុងធំ ខ្ញុំស្រែកខ្ញុំយំ ប្តឹងដល់ទេវតា ទឹកភ្នែកអ្នកក្រ ស្រក់នៅមុខបារ ច្រៀងបទអនិច្ចា រង្គសាលជីវិតអើយ

Loading...

ពីរម៉ាត់យ៉ាងខ្លី Lyrics

ហួរ ឡាវី

I- ពីរម៉ាត់យ៉ាងខ្លី ស្រីថាលាហើយ អូនអ្ហើយទ្រូងបង រែងខ្វាយខ្វល់ ស្នេហ៍យើងធ្លាប់សុខសាន្តស្មានមិនដល់មានថ្ងៃ ស្នេហ៍យើងសល់ តែទឹកនេត្រា

II- ពីរម៉ាត់យ៉ាងខ្លី ស្រីថាលាបង រន្ធត់កន្លងណែនឱ!រ៉ា អូនចាកចោលបងទៅ ឱ្យបងនៅសង្កា តើស្នេហា យើងមានខុសអ្វី?

R- បងខំបំពេញគ្រប់បំណង សូមតែនួនល្អងប្រណី អស់ហើយអស់ហើយណាថ្លៃ អ្វីៗដែលបងមាន

III- ពីរម៉ាត់យ៉ាងខ្លី ស្រីថាស្តាយណាស់ អូនអ្ហើយកុំខ្មាស់កុំនឹកស្មាន បងនៅតែសណ្តោសនៅតែស្នេហ៍កល្យាណ ឱ្យតែអូនបាន ញញឹមជាថ្មី

Loading...

ស្រលាញ់អូនប៉ុនណាៗ Lyrics

ហ៊ឹម ស៊ីវន

ស្រលាញ់អូនប៉ុណ្ណាៗ ស្រលាញ់ប៉ុណ្ណា វាចាមកព្រលឹង ស្រលាញ់អូនប៉ុណ្ណាៗ ស្រលាញ់ប៉ុណ្ណា វាចាមកព្រលឹង

ម្តេចបងនៅស្ងៀមស្ងាត់ឈឹង ប្រយ័ត្នអូនខឹង ឱ្យបងដឹងចិត្តម្តង ប្រញាប់ប្រាប់ភ្លាមនួនល្អង ប្រាប់មកស្នេហ៍ស្នង ថាស្រលាញ់អូនប៉ុណ្ណា ឆ្លើយដោយស្មោះស្ម័គ្រចិន្តា កុំឆ្លើយមុសា បញ្ជោរចិត្តស្រី អូនសុំចម្លើយភក្តី ទើបស្នេហ៍មានន័យ ណាប្រុសជីវ៉ា

ស្រលាញ់អូនប៉ុណ្ណាៗ ស្រលាញ់ប៉ុណ្ណា វាចាមកព្រលឹង ស្រលាញ់អូនប៉ុណ្ណាៗ ស្រលាញ់ប៉ុណ្ណា វាចាមកព្រលឹង

អូនចង់ដឹងចិត្តថ្លៃ សូមស្រដីកុំស្ងៀងឈឹង បងអឹមអៀនអញ្ចឹង ឱ្យអូនខឹងស្អប់លាយក្នាញ់ (ខឹងស្អប់លាយក្នាញ់)

អូនចង់ដឹងចិត្តថ្លៃ សូមស្រដីកុំស្ងៀងឈឹង បងអឹមអៀនអញ្ចឹង ឱ្យអូនខឹងស្អប់លាយក្នាញ់ (ខឹងស្អប់លាយក្នាញ់)

ឬចិត្តបងចង់ឱ្យ ស្រីចុះចាញ់ ទើបបងថាស្រលាញ់ប៉ុណ្ណា ស្រលាញ់ប៉ុណ្ណា ស្រលាញ់អូនប៉ុណ្ណាៗ ស្រលាញ់ប៉ុណ្ណា វាចាមកព្រលឹង ស្រលាញ់អូនប៉ុណ្ណាៗ ស្រលាញ់ប៉ុណ្ណា វាចាមកព្រលឹង

ម្តេចបងនៅស្ងៀមស្ងាត់ឈឹង ប្រយ័ត្នអូនខឹង ឱ្យបងដឹងចិត្តម្តង ប្រញាប់ប្រាប់ភ្លាមនួនល្អង ប្រាប់មកស្នេហ៍ស្នង ថាស្រលាញ់អូនប៉ុណ្ណា ឆ្លើយដោយស្មោះស្ម័គ្រចិន្តា កុំឆ្លើយមុសា បញ្ជោរចិត្តស្រី អូនសុំចម្លើយភក្តី ទើបស្នេហ៍មានន័យ ណាប្រុសជីវ៉ា

ស្រលាញ់អូនប៉ុណ្ណាៗ ស្រលាញ់ប៉ុណ្ណា វាចាមកព្រលឹង ស្រលាញ់អូនប៉ុណ្ណាៗ ស្រលាញ់ប៉ុណ្ណា វាចាមកព្រលឹង

Loading...

ឲ្យអត់ស្រឡះទៅ Lyrics

ខេម ft. មាស សុខសោភា

ឲអត់ស្រឡះទៅ នៅមិននៅគេដណ្ដឹងបាត់ គេឆ្ងាយខំស្កាត់ ចូលមកចែងចាត់ដល់ពុកម៉ែស្រី ម៉ែលើកឲគេ ព្រោះបងតាប៉ែយឺតពេកនោះអី ស្អប់ណាស់ មិនបាច់ជួបស្រី អូនយំរាល់ថ្ងៃ ព្រោះតែរឿងហ្នឹង

ឲអត់ស្រឡះទៅ នៅមិននៅមិនព្រមប្រកែក ម្ដេចមិនប្រឹងស្រែក បើគាត់បែងចែកតាមចិត្តអញ្ជឹង តែអូនណាស់ដែរ ប្រហែលពេញចិត្តគេនោះទេដឹង ទើបស្ងាត់ មកដល់ថ្ងៃហ្នឹង មកធ្វើជាខឹង នេះលេសមែនទេ

តោះទៅស្បថ តោះទៅស្បថ ហ៊ឺស!បើបងប្រាកដ ថាអូនស្នេហ៍គេ អូនប្រកែកហើយ មិនឈ្នះពុកម៉ែ អូនប្រកែកហើយ មិនឈ្នះពុកម៉ែ

ហេតុអីមិនតេ ហៅបងទៅជួយ ហេតុអីមិនតេ ហៅបងទៅជួយ

ឲអត់ស្រឡះទៅ បើសិននៅ យូរដណ្ដឹងទៀត អូននឹងឈប់ឆ្លៀត ឈប់មកជួបទៀត ច្បាស់ឲបងព្រួយ

ដឹងអូននិយាយលេង អត់យកអ្នកណា ចាំយកបងមួយ ធានាមិនឲអូនព្រួយ រកលុយបានហើយ ចូលដណ្ដឹងភ្លែក

ហ៊ឺ! មិនដឹងសន្សំលុយអង្កាលបានគ្រប់ទេបង ចងការធនាគារ ការហ្មងទៅ វឺតៗទៅបង! ហ៊ឺស

Loading...

មាន់ស្រែ Lyrics

រ៉ាប៊ី

មាន់ ចូលចិត្តណាស់ញ៉ាំតែមេមាន់ រកតែស្លាប ហើយនឹងភ្លៅមាន់ ហើយចូលចិត្ត ញ៉ាំតែបបរមាន់ កម្មង់ព្រឹកឡើង រកតែបាយមាន់ ប្រដូចមនុស្សស្រី ទៅតែមេមាន់ ឃើញគេខ្មៅៗ ថាគេដូចមាន់ ហើយថែមមួយម៉ាត់ទៀត ថាដូចមាន់ស្រែ យីស! ខ្លាំងបាត់! ខ្យល់បក់ដីហុយ បាំងមុខមាន់ស្រែ ដីហុយក៏ ក្លាយទៅជាក្អែល ឲមុខមាន់ស្រែ ឡើងខ្មៅអែរ បើខ្មៅម្ល៉ឹងៗអ្នកណាស្នេហ៍ អ្នកណាគេ ចង់ក្បែរ ហើយមាន អ្នកណាគេចង់ញ៉ែ បើមុខអូនដូចខ្មែរ មាន់ស្រែអើយ!!!

(R1). ខ្យល់បក់ដីហុយ ដីពេញសាលា ឲតែមាន់ស្រែ ដើរទៅណា គ្រប់គ្នាបង្អាប់ថា យីខោអាវចេះហោះចឹងហ្អា អ្នកខ្លះវិញ ស្រែកថា យីកូនអាហ្រ្វិកមកពីណា មាន់ស្រែឈឺ ចាប់ផ្សារពេញឱរ៉ា ខ្យល់បក់ដីហុយ បាំងផ្លូវទៅស្រែ មាន់ស្រែជ្រុល ជិះកង់បុកឆ្កែ តែក៏សំណាងដែរ ចេះបានដួល កប់ទៅក្នុងខ្ញែរ មានប្រុសកំពូលស្នេហ៍ ចាំត្រកងបីបមថែ ដួលកង់បានជួបស្នេហ៍ ហេងវិញហ្អា! ខ្យល់បក់ដីហុយ បាំងផ្លូវទៅស្រែ មាន់ស្រែជ្រុល ជិះកង់បុកឆ្កែ តែក៏សំណាងដែរ ចេះបានដួល កប់ទៅក្នុងខ្ញែរ មានប្រុសកំពូលស្នេហ៍ ចាំត្រកងបីបមថែ ដួលកង់បានជួបស្នេហ៍ ហេងវិញហ្អា! ខ្យល់បក់ដីហុយ បាំងផ្លូវទៅស្រែ មាន់ស្រែជ្រុល ជិះកង់បុកឆ្កែ ដួលកង់បានជួបស្នេហ៍ ហេងវិញហ្អា

(R2) មាន់ ចូលចិត្តណាស់ញ៉ាំតែមេមាន់ រកតែស្លាប ហើយនឹងភ្លៅមាន់ ហើយចូលចិត្ត ញ៉ាំតែបបរមាន់ កម្មង់ព្រឹកឡើង រកតែបាយមាន់ ប្រដូចមនុស្សស្រី ទៅតែមេមាន់ ឃើញគេខ្មៅៗ ថាគេដូចមាន់ ហើយថែមមួយម៉ាត់ទៀត ថាដូចមាន់ស្រែ យីស! ខ្លាំងបាត់!

Loading...

នឹកផ្ទះ Lyrics

ឱក សុគន្ធកញ្ញា

I ទីក្រុងឆើតឆាយ តែស្តាយកូនរស់ឯកា មាតាបិតាសុខទុក្ខយ៉ាងណានៅផ្ទះ សម្លឹងទៅផ្លូវ យើងនៅឆ្ងាយគ្នាខ្លាំងណាស់ ពេលមេឃមានភ្លៀងរន្ទះ កូនយំនឹកផ្ទះកក់ក្តៅ។

II កាយនៅទីក្រុង អារម្មណ៍កូននៅឯស្រុក ស្រម៉ែបានក្បែរម៉ែពុក ស្រណោះម៉ែធ្លាប់ស្រែកហៅ នៅឮរងំ ពាក្យពេចន៍ពុកខ្ញុំប្រដៅ យើងធ្វើស្រែក្រោម ថ្ងៃក្តៅ តែរស់នៅសប្បាយចិត្ត។

R នឹកផ្ទះណាស់ បទចាស់ស្តាប់ហូរទឹកភ្នែក ពុកអើយម៉ែអើយកូនបែក រៀនស្គាល់អ្វីទៅជីវិត ឳ! ក្តីស្រម៉ៃ នៅឆ្ងាយមិនមែននៅជិត តែធ្វើឲ្យកូនចេះគិត គំនិតមិនដូចពីក្មេង។

III ទោះរស់នៅឆ្ងាយ ចិត្តកាយកូននៅដដែល ទោះគ្នានអ្នកណាមើលថែ ក៏កូនអាចថែខ្លួនឯង ពុកម៉ែកុំព្រួយ ថ្ងៃមួយគង់ផុតចំបែង រាល់ថ្ងៃ កូនប្រាប់ខ្លួនឯង ជីវិតត្រូវតែតស៊ូ។