ភ្លេចឆ្លុះកញ្ចក់មើលខ្លួនឯង Lyrics

ធុច ចន្ថា

I.លួចស្រលាញ់ស្រីបងគ្មានអ្វី ឈោងដៃមិនមើលខ្លួនឯង ចិត្តសែនចំបែងស្នេហ៍គេម្នាក់ឯង គិតថាខ្លួនឯងធ្វើត្រូវ ម្ដេចក៏ពេលនេះបេះដូងខ្ញុំ មានដំបៅខ្ទប់មុខមិនហ៊ានចេញក្រៅ ចង់ចាកចេញពីលោកា

II.ក្នុងនាមជាអ្វីហេតុអ្វីស្រីចូលមក អោយខ្ញុំចំបែង ពិភពលោកមួយច្របូកច្របល់ ពោពេញដោយភាពបែកផ្សែង ឈរមុខកញ្ចក់ហើយសួរខ្លួនឯង តើឯងជាអ្នកណា…

R.ខ្ពស់អើយ ខ្ពស់ហួសឆ្ងាយពីដៃ តើខ្ញុំអាចមាននិស្ស័យបានក្បែរច័ន្ទទេ សូមបន្ទាបខ្លួនចូលមកនេះដើម្បីឲ្យខ្ញុំ ទទួលក្ដីស្នេហ៍តែគ្រប់យ៉ាងប្រាកដទៅ មិនរួចទេឆាប់ដកបេះដូងចេញភ្លាម

III.ជិតបងយូរហើយមិនឃើញឆ្លងឆ្លើយ តបតស្នេហាគ្រប់កាយវិការទាក់ទាញចិន្តា ឲ្យខ្ញុំលង់ស្នេហ៍ក៏ដឹងថាខ្លួនមិនសាកសម ឋានៈគ្រួសារយើងមិនដល់គេ សល់ពេលទំនេរគួរតែទៅឆ្លុះកញ្ចក់ មើលខ្លួនឯងតើយ៉ាងណា…

Reap. រាល់ថ្ងៃរកអង្ករច្រកឆ្នាំងមិនបាន ថ្លើមធំណាស់ ហ៊ានដាក់ចិត្តស្នេហ៍កល្យាណ ទឹកភ្នែកជោកខ្នើយគូរគិតពីគេហួសស្មាន សម្ពាធបេះដូងកើនឡើងពេលខ្លះស្ទើរទ្រាំមិនបាន អោនមុខចុះត្រឡប់ក្បាល់ទៅវិញ ស្នេហ៍គេអ្នកមានមានមិនត្រឹមតែទុក្ខទោម្នេញ អ្នកមានស្នេហ៍អ្នកហែងក្រគួរដកខ្លួនចេញ យកបេះដូងនេះទៅវិញកុំឲ្យត្រូវខ្មាស់គេទាន់ ហែងគួរតែឆ្លុះកញ្ចក់សម្លឹងមើលរូបខ្លួនឯង គេបដិសេធស្នេហ៍នៅនឹងមុខស្ដែងៗ គេជះសម្ដីមើលងាយគេថាឲ្យហែងក្ដែងៗ ម្ដេចក៏នៅមុខក្រាស់ស្រក់ទឹកភ្នែកដោយសារគេ ទោះសារភាពស្នេហ៍នៅពេលនេះបរាជ័យ ហែងគួរតែបើកភ្នែកសម្លឹងមើលទៅអ្នកដទៃនៅលើលោកខ្វះទៅអីមនុស្សស្រី ហេតុអ្វីអាឡោះអាឡៃជាមួយគេម្នាក់ហ្នឹង ឈឺចាប់ថ្ងៃនេះ ចាត់ទុកវាជាមេរៀនអោយដឹងពីផលវិបាកដែលស្រលាញ់គេជាអ្នកមាន ទឹកភ្នែកស្រក់ចុះចាត់ទុកវាជាការព្រមានឃើញស្រីស្អាតកុំចេះតែហ៊ានតម្រង់ដាក់ចិត្តស្នេហ៍ ត្រូវបែកចែកថាយើងជាអ្នកក្ រទោះខំអះអាងថាយើងមានចិត្តស្មោះស ក៏គេគិតថាយើងគឺជាមនុស្សដែលមិនល្អ ឈប់បន្តចិត្តស្នេហ៍ទុកសម្រាប់គេទៀតទៅ។

ច្រៀងឡើងវិញ R, III.

Leave a Reply

Your email address will not be published. Required fields are marked *