ដាច់ខែដាច់ខ្យល់ Lyrics

មាស ហុកសេង និង កែវ សុខា

I- (ស) ប្តីអ្ហើយដាច់ខែ ដាច់ខែលឺតែដាច់ខ្យល់ លុយមិនដែលសល់ ចុះបងដាច់ខ្យល់ ដាច់ខ្យល់រឿងអី? (ប) នែ!ម៉ែវាកុំខឹង កុំខឹងនិងប្តី (ស) ថាបើមិនអោយខ្ញុំចេញស្តី ទុកអោយបងដើរ ស៊ីចាយនឹងស្រី (ប) ថាកុំខឹងនិងប្តី ណា៎ថ្លៃបងអ្ហើយ

II- ន៎!ដល់បងចាស់ បងផ្លាស់ រឿងចាស់ចោលភ្លាម សូមអូនព្យាយាម ចាំទុកលុយរៀមសន្សំអោយស្រី (ស)ថាវាងាប់ខ្ញុំហើយ ងាប់ហើយណាលោកប្តី មិនទាន់ឆ្អែតទេឬអី (ប) ថាបើមិនដើរ បងអាយុខ្លី អូនស្រីយកប្តី យកប្តីទៀតហើយ

R (ច្រៀង វគ្គ I+II+III+)

III- (ស) ចុះថ្អូញថ្អែរអី ថ្អូញអីប្តីអ្ហើយ (ប) ថាវាអត់លុយ ព្រោះវាដាច់ខែ បងវាដាច់ខ្យល់ (ស) ហ៊ឺស!!!