យល់ច្រលំថាគេស្រលាញ់យើង Lyrics

តន់ ចាន់សីម៉ា

I ក្លាយទៅជាមនុស្សល្ងង់ពេលត្រូវគេបោក ល្ងីល្ងើមករហូត មិនដឹងខ្យល់អី មិនអាចធ្វើអ្វីបាន ទះកំផ្លឿងខ្លួនឯងមួយដៃ មនុស្សល្អពេញផែនដីបែរមើលរំលង

II យើងដូចហ្គេមគេដោនលោតយកលេង ពេលគេនៅម្នាក់ឯងឯកាម្ដងៗ បេះដូងធ្វើតាមគេ ទៅឆ្វេងផងឬទៅស្តាំផង ឥលូវត្រូវសៅហ្មងគេងលេងត្រូវការ

R យល់ច្រឡំថាគេស្រលាញ់យើងហើយ តែដល់ពេលចុងក្រោយទើបដឹងឈឺផ្សា ឆ្កួតម្នាក់ឯងមិនដឹងចិត្តគេបែបណា ចាញ់ល្បិចកល ដ្រាម៉ារបស់គេ

III យល់ច្រឡំថាគេមិនមានសង្សារ គ្រប់ពេលឃើញឯកាម្នាក់ឯងទំនេរ តាមពិតមិនដែលធ្លាប់ស្រលាញ់យើងទេ យើងបានត្រឹមតែជាសង្សារលែងសើច។